![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 13 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
- ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១០:១០ ព្រឹក
- សកម្មភាពក្រសួង
![2 photo 2023 09 29 13 14 20 2](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-09-29_13-14-20-2-1000x666.jpg)
ខេត្តរតនគិរី៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ១៣-១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ព្រហ្ម ប៉ូលីម និង លោក កាតំម សូណាវន អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលា និងទស្សកិច្ចសិក្សាផ្សព្វផ្សាយអនុវត្តផែនការសកម្មភាពថ្នាក់ក្រោមជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងកុមារ ក្រោមអធិបតីភាព លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច កម្មវិធីនេះរៀបចំដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច សហការជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចស្ត្រី ដែលសមាសភាពអញ្ជើញចូលរួមមកពី ក្រសួងពាក់ព័ន្ធថ្នាក់ជាតិ គណៈអភិបាលខេត្ត ប្រធានគ.ក.ស.ក. ទីចាត់កាផែនការនិងវិនិយោគ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត សៀមរាប ក្រចេះ បាត់ដំបង កណ្តាល ព្រៃវែង និងរតនគិរី និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរវិស័យជុំវិញរដ្ឋបាលខេត្តរតនៈគិរី និងរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ របស់ខេត្តរតនគីរី គាំទ្រដោយ UNICEF សរុបចំនួន ១២៨នាក់។
កម្មវិធី មានគោលបំណងចង់ឲ្យកុមារគ្រប់រូប ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវទទួលការចិញ្ចឹមបីបាច់ក្នុងបរិយាកាសសមស្របសម្រាប់ការលូតលាស់គ្រប់ជ្រុងជ្រោយរបស់កុមារ៕