ស្ពានឈើ១កន្លែង នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានប្រវែង៩០ម៉ែត្រ ត្រូវបានបាក់ដាច់ទាំងស្រុង ដោយសារទឹកជំនន់បានហូរផ្តាច់កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នឹងត្រូវស្ថាបនាឡើងវិញក្នុងឆ្នាំ២០២៤ខាងមុខនេះ ដោយក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃសៅរ៍ ១រោចខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមចុះខួងគ្រឹះស្ពានព្រះពន្លា ប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងផ្លូវបេតុង២០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០.២ម៉ែត្រ (១០០ម៉ែត្រសងខាងក្បាលស្ពាន) ភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រណ្តៅដែលត្រូវខួងចំនួន ៤រណ្តៅ ក្បាលស្ពានសងខាង២រណ្តៅ ក្នុងទឹក២រណ្តៅ ក្នុងរយៈពេលខួង៥ទៅ៧ថ្ងៃ។

 

សូមបញ្ជាក់ថា : ស្ពានខាងលើកាលពីមុនជាស្ពានឈើ ប្រវែង៩០ម៉ែត្រ ដែលបានសាសង់ក្នុងកំឡុងទស្សវត្សរ៍ទី៩០ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ ត្រូវបានជំនន់ទឹកភ្លៀងហូរផ្ដាច់ នៅក្នុងខែកញ្ញា ឆ្នាំ២០២០។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សាងសង់ឡើងវិញ សម្តេចបានឯកភាពប្រគល់ជូនក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកទទួលបន្ទុកសាងសង់ស្ពានថ្មីនេះ ដោយត្រូវស្ថាបនាស្ពាននេះឡើងវិញនៅឆ្នាំ២០២៤៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ