លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនចំនួន១៨គ្រួសារ នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះសួរសុខទុក្ខដល់គ្រួសារអតីតយុទ្ធជនចំនួន ១៨គ្រួសារ នៅតំបន់ដីសម្បទានសង្គមកិច្ច ដែលបានចងជាសម្ព័ន្ធភាពជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។

 

លោកប្រធានមន្ទីរ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់គ្រួសារយុទ្ធជន ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ១០គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ឆៃប៉ូវ១គីឡូក្រាម និងថវិកាមួយចំនួនផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ