![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ការជំរុញការវិភាជន៍ថវិការបស់អាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រក្នុងកម្មវិធី លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ
- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩:០២ ល្ងាច
- សកម្មភាពក្រសួង
![ការជំរុញការវិភាជន៍ថវិការបស់អាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រក្នុងកម្មវិធី លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ 2 photo 2023 09 29 13 19 37](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-29_13-19-37-1000x750.jpg)
ខេត្តស្ទឹងត្រែង៖ នាថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋាន ថែទាំសុខភាពជបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក វណ្ណ សាឬទ្ធ បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទស្ទឹងត្រែង និងអង្គការវឌ្ឍនភាព បានចូលរួមសម្របសម្រួលក្នុងការជំរុញការវិភាជន៍ថវិការបស់អាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រក្នុងកម្មវិធី លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត អភិបាលរង នៃគណៈអភិបាលស្រុកដែលទទួលបន្ទុក និងជនបង្គោលទឹកស្អាត និងអនាម័យ ឃុំសរុចំនួន៣៧នាក់។
គោលបំណងសំខាន់នៃសិក្ខាសានេះគឺផ្ដោតសំខាន់ទៅរបៀបវិភាជន៍ថវិកាផ្នែកវិស័យទឹកស្អាត និងអនាម័យជនបទ ដល់អាជ្ញាធរស្រុក ឃុំ សង្កាត់ នៅខេត្តស្ទឹងត្រែង ឧ្យបានត្រឹមត្រូវតាមខ្ទង់ចំណាយ និងទទួលការណែនាំបន្ថែមពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគាជាតិខេត្ត។
ជាលទ្ធផល៖
១. សិក្ខាកាមទាំងអស់បានយល់ច្បាស់ពីនីតិវិធីនៃការប្រើប្រាស់ថវិកាឱ្យចំគោលដៅ។
២.ជនបង្គោលទឹកស្អាត និងអនាម័យ ឃុំ និងស្រុកមានផែនការច្បាស់លាស់ តាមគោលដៅរៀងៗខ្លួន៕