ការចុះជំរុញណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងស្រុកកូនមុំ ឱ្យយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងជំរុញឱ្យមានការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះឱ្យបានគ្រប់គ្រួសារ

ចែលរំលែក

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃស្រុក ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមជាមួយក្រុមកាងារបច្ចេកទេសខេត្ត ដឹកនាំដោយ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធាន PWG ដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំ និងចុះជំរុញណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងស្រុកកូនមុំ ឱ្យយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងជំរុញឱ្យមានការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះឱ្យបានគ្រប់គ្រួសារ។

 

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានទីចាត់ការផែនការវិនិយោគខេត្ត ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញទឹកស្អាត និងអនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលរងស្រុក  មេឃុំទាំង៦  ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋក្នុងភូមិទាំង៣ ក្នុងស្រុកកូនមុំ សរុបចំនួន៦០នាក់។

 

បន្ទាប់ពីកិច្ចប្រជុំរួច ក្រុមការងារទាំងអស់ បានចុះពិនិត្យតាមខ្នងផ្ទះ និងដាក់ចេញនូវវិធានមួយចំនួនសម្រាប់អនុវត្តដូចខាងក្រោម៖

 

១. ត្រូវរៀបចំកម្មវិធីសម្អាតតាមលំនៅដ្ឋាន និងទីសាធារណៈ មាន សាលារៀន​ សាលាឃុំ សាលាស្រុក វត្តអារាម​ តាមដងផ្លូវ ជារៀងរាល់សប្តាហ៍។

 

២. ជំរុញណែនាំដល់ភូមិ​ ឃុំ​ និងបែងចែកការងារជាក្រុមចុះជំរុញប្រជាពលរដ្ឋតាមខ្នងផ្ទះ​ឱ្យសាងសង់បង្គន់ ហូបស្អាត រស់នៅស្អាត និងណែនាំដល់សិស្សសាលាចូលរួមសម្អាត និងថែរក្សាបរិស្ថាន

 

៣.ជំរុញការដាំដុះបន្លែរបស់សហគមន៍

 

៤.អាជ្ញាធរស្រុក និងមេឃុំគ្រប់ឃុំទាំង៦ ត្រូវខិតខំដោះស្រាយបញ្ហា និងសហការជាមួយមន្ទីរជំនាញពាក់ពន្ធ័ជំរុញការសាង់បង្គន់ឱ្យបានគ្រប់ខ្នងផ្ទះទូទាំងស្រុក៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ