ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអាស៊ាន និងសហប្រតិបត្តិការអន្ដរជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2023 09 29 11 20 11 2

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអាស៊ាន និងសហប្រតិបត្តិការអន្ដរជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ នាយករង និងសមាជិកខុទ្ទការល័យឯកឧត្តមរដ្ឋមន្រ្ដី លោក លោកស្រីជាប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ព្រមទាំងមន្ដ្រីជំនាញទទួលបន្ទុកការងារកិច្ចសហប្រតិបត្ដិអន្ដរជាតិ សរុបចំនួន២៣នាក់។

ក្នុងឱកាសនោះដែរ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើរបាយការណ៍សង្ខេបរយៈពេល៩ខែ ឆ្នាំ២០២៣ ស្ដីពីវឌ្ឍនភាពការងារអាស៊ាន ការងារសហប្រតិបត្តិការអន្ដរជាតិ និងការងារជាមួយអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងបានលើកឡើងនូវការប្រឈមមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តការងារកន្លងមក។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំនិងមន្រ្ដីទទួលបន្ទុកកិច្ចការអាស៊ាន និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំងបានផ្ដល់អនុវសាសន៍ ដើម្បីដោះស្រាយការប្រឈមដែលបានលើកឡើង ដូចខាងក្រោម៖

– នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ត្រូវរៀបចំទម្រង់របាយការណ៍រួមមួយ ស្ដីពីការងារសហប្រតិបត្ដិការអន្ដរជាតិ ដើម្បីជូនថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធអនុវត្ត ដោយធ្វើរបាយការណ៍វឌ្ឍនភាព គោរពជូន ឯកឧត្តមរដ្ឋមន្ដ្រី និងត្រូវចម្លងជូននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ដើម្បីបូកសរុបលទ្ធផលការងាររៀងរាល់ខែ។

– នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ត្រូវសហការជាមួយ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដើម្បីស្នើសុំរបាយការណ៍ ឬព័ត៌មាន ពាក់ព័ន្ធនឹងគម្រោងដៃគូអភិវឌ្ឍន៍ ឬកិច្ចសហប្រតិបត្តិការអន្ដរជាតិ

– នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈគួររៀបចំយន្ដការមួយច្បាស់លាស់ដើម្បីសម្រួលការងារសហប្រតិបត្តិការអន្ដរជាតិឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 09 29 11 20 10photo 2023 09 29 11 20 11 2photo 2023 09 29 11 20 11 3photo 2023 09 29 11 20 11photo 2023 09 29 11 20 12 2photo 2023 09 29 11 20 12 3photo 2023 09 29 11 20 12photo 2023 09 29 11 20 13 2photo 2023 09 29 11 20 13 3photo 2023 09 29 11 20 13

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ