
ឯកឧត្តម ទ្រី មេង និងឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មាធិការលទ្ធកម្ម រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លេីការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួស ស្ថាបនាទំនប់បង្ហៀរ លូ
- ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១២:២០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ១៣-១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២០៦៧ ត្រូវនឹង ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង និងឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មាធិការលទ្ធកម្ម រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លេីការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួស ស្ថាបនាទំនប់បង្ហៀរ លូ និងផ្លាកឈ្មោះផ្លូវចំនួន០២គម្រោង ដោយគម្រោងទាំងពីរនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រេីប្រាស់ថវិការជំពូក២១ ដែលស្ថិតនៅខេត្តសៀមរាប និងខេត្តព្រះវិហារ រួមមាន៖
- គម្រោងទី១: ការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន០១ខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាទំនប់បង្ហៀរចំនួន០១កន្លែង ប្រវែង ៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន០២កន្លែង ស្ថិតនៅភូមិសំរោង ទៅភូមិអន្លង់សរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប (គម្រោងលេខ DRR-NC-2023-No.068) ។
- គម្រោងទី២: ការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៣០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងស្ថាបនាលូប្រអប់មុខបួនចំនួន ០១កន្លែង ស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ (គម្រោងលេខ DRR-NC-2023-N.067) ។
ជាលទ្ធផលបន្ទាប់ពីបានត្រួតពិនិត្យគម្រោងទាំងពីរខាងលើរួចមក គណៈកម្មាធិការ ទទួលយកដោយសេចក្ដីរីករាយ និងបានឯកភាពគ្នាប្រគល់ ទទួល បញ្ចប់ ១០០% ដោយជោគជ័យ។