គណ:កម្មាធិការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ស្ថាបនាទំនប់បង្ហៀរ លូ និងផ្លាកឈ្មោះផ្លូវចំនួន០២គម្រោង ស្ថិតនៅខេត្តសៀមរាប និងខេត្តព្រះវិហារ

ចែលរំលែក

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃពុធ-ព្រហស្បតិ៍ ១៣-១៤កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង និងឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៏ជនបទ បានដឹកនាំគណ:កម្មាធិការលទ្ធកម្មអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារការស្ថាបនា និងស្តារឡើងងវិញនូវផ្លូវក្រាលដីល្បាយក្រួស ស្ថាបនាទំនប់បង្ហៀរ លូ និងផ្លាកឈ្មោះផ្លូវចំនួន ០២គម្រោង ដែលស្ថិតនៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជាគម្រោងអនុវត្តដោយថវិកាជាតិ ឆ្នាំ២០២៣។

ការស្ថាបនា និងស្ដារឡើងវិញចំពោះ គម្រោងទាំង០២នេះ មានដូចខាងក្រោម៖
គម្រោងទី១: ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន០១ខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាទំនប់បង្ហៀរចំនួន០១កន្លែង ប្រវែង ៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន០២កន្លែង ស្ថិតនៅភូមិសំរោង ទៅភូមិអន្លង់សរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប (គម្រោងលេខ DRR-NC-2023-No.068) អនុវត្តដោយថវិកាជាតិ ។
គម្រោងទី២: ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៣ ០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងស្ថាបនាលូប្រអប់មុខបួនចំនួន ០១កន្លែង ស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ (គម្រោងលេខ DRR-NC-2023-N.067) អនុវត្តដោយថវិកាជាតិ ។

ជាទីបញ្ចប់បន្ទាប់ពីបានត្រួតពិនិត្យ និងវាយតម្លៃរួចរាល់ ជាលទ្ធផលគណ:កម្មាធិការអន្តរក្រសួងទាំងពីរ បានយល់ព្រម និងឯកភាពគ្នាប្រគល់ទទួលបញ្ចប់គម្រោងដោយសម្រេចលទ្ធផលបាន ១០០% ។
សូមបញ្ជាក់ថាគម្រោងទាំងពីរនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិការជំពូក២១ ជាថវិកាជាតិ ឆ្នាំ២០២៣។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ