ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមសិក្ខាសាលាបច្ចេកទេសដែលរៀបចំឡើងដោយមូលនិធិសហប្រតិបត្តការអភិវឌ្ឍន៍កូរ៉េ នៅសណ្ធាគារហៃយ៉ាត់

ចែលរំលែក
photo 2023 09 27 15 14 27

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមសិក្ខាសាលាបច្ចេកទេសដែលរៀបចំឡើងដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍កូរ៉េ នៅសណ្ឋាគារហៃយ៉ាត់។

គោលបំណងនៃសិក្ខាសាលា គឺផ្តល់នូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងដំណើររៀបចំគម្រោង កិច្ចការលទ្ធកម្មទាំងការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងកិច្ចការលទ្ធកម្មលើការសាងសង់ ព្រមទាំងចំណេះដឹងក្នុងការគ្រប់គ្រងកិច្ចសន្យាសាងសង់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញចែករំលែកមេរៀន និងបទពិសោធន៍ពាក់ព័ន្ធប្រធានបទទាំងបីខាងលើ គឺដំណាក់កាលនៃការរៀបចំគម្រោង ដំណាក់កាលធ្វើលទ្ធកម្ម និងដំណាក់កាលអនុវត្តន៍ការសាងសង់ ផងដែរ៕

photo 2023 09 27 15 14 27photo 2023 09 27 15 14 28

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ