
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង បានចូលរួមជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យ និងវាយតម្លៃការអនុវត្តពាក់កណ្តាលគម្រោង (Mid Term Review Mission) របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅខេត្តកំពត
- ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពត៖ នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង បានចូលរួមជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យ និងវាយតម្លៃការអនុវត្តពាក់កណ្តាលគម្រោង (Mid Term Review Mission) របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅខេត្តកំពត ដោយមានសមាសភាពចូលរួម ក្នុងបេសកកម្មពិនិត្យខ្សែផ្លូវនោះ រួមមាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីជំនាញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមន្រ្តីគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតផងដែរ។
ក្រុមបេសកកម្មបានចុះត្រួតពិនិត្យការងារស្ថាបនាខ្សែផ្លូវរបស់គម្រោង CFAVC ដែលជួយគាំទ្រដល់សហគមន៍កសិកម្ម “រស្មីសាមគ្គីអមតៈ” និងសហគមន៍កសិកម្ម “កសិករសាមគ្គីរុងរឿង” ចំនួន ២ខ្សែ ដូចខាងក្រោម៖
– ខ្សែផ្លូវទី១ (KP1) ផ្លូវឈូក ជុំគិរី-ម្លិច-ច្រេស-ផ្លូវជាតិលេខ៣ ស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៩៤៨ គ.ម ស្ថិតនៅក្នុងឃុំច្រេស ស្រុកជុំគិរី និងឃុំក្រាំងស្នាយ ស្រុកឈូក ដែលសម្រេចបានលទ្ធផលប្រមាណ ជា ៨២%។
– ខ្សែផ្លូវទី២ (KP2) វត្តទួលផ្ចឹក – ផ្លូវជាតិលេខ៤១ ស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៨,១០៤ គ.ម ស្ថិតនៅក្នុងឃុំស្រែចែង ស្រុកជុំគិរី ដែលខ្សែផ្លូវនេះសម្រេចបានលទ្ធផល ១០០%។