ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប

ចែលរំលែក

ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ។

 

បន្ទាប់ពីលោក ហង្ស សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានអានរបាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំ២០២៣ ជូនអង្គប្រជុំរួចមក ឯកឧត្ដម ជី ស៊ីថា បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

 

ឯកឧត្ដមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក និងបានស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តអនុកម្មវិធីទី៦ កម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ។

 

ក្នុងឱកាសនោះ ឯកឧត្ដម បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការឲ្យខិតខំបំពេញតួនាទី និងភារកិច្ចបន្តទៀត ជាពិសេសគឺ រក្សាសាមគ្គីភាពឲ្យបានល្អ រួមសហការគ្នាអនុវត្តកម្មវិធីទី ៤ ឲ្យទទួលបានជោគជ័យ ។

 

ពិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយជាទីបំផុត និងបានថតរូបជាអនុស្សាវរីយ៍ផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ