ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងអនុគណៈកម្មការចំនួន ០៣ រួចមក អង្គប្រជុំបានពិភាក្សាអំពីនីតិវិធីរៀបចំសន្និបាតយ៉ាងផុលផុស។

សូមបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបូកសរុបលទ្ធផល និងណែនាំដល់អនុគណៈកម្មការទាំង៣ ត្រូវយកចិត្តទុកដាក់ និងរៀបចំការងារបន្តរបស់ខ្លួនឱ្យមានប្រសិទ្ធភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ