![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ក្រុមការងារ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំង និងពង្រឹងតួនាទីភារកិច្ចរបស់គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព័រ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង
- ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៥២ ព្រឹក
- សកម្មភាពក្រសួង
![ក្រុមការងារ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំង និងពង្រឹងតួនាទីភារកិច្ចរបស់គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព័រ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង 2 photo 2023 09 25 15 00 44](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-25_15-00-44-1000x750.jpg)
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច សហការជាមួយក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំស្ដីពី ការឆ្លុះបញ្ចាំងលើការអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមករបស់គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព័រ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមដោយ លោកអភិបាលរងនៃគណៈអភិបាលស្រុកសំឡូត លោកមេឃុំតាតោក ប្រធានភូមិ អនុប្រធានភូមិ តំណាងអង្គការដៃគូដើម្បីការអភិវឌ្ឍជនបទ (PRD) និងសមាជិកគណៈកម្មាធិការសហគមន៍សរុបចំនួន ៧២នាក់។
គោលបំណង នៃកិច្ចប្រជុំនេះគឺ ដើម្បីត្រួតពិនិត្យលើតួនាទី ភារកិច្ច និងពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការសហគមន៍ និងភាពជាម្ចាស់ក្នុងការគ្រប់គ្រងអនុវត្ត និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួនប្រកបដោយនិរន្តភាព ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
១. សហគមន៍ជនជាតិដើមភាគតិច ព័រ មានឆន្ទៈក្នុងការថែរក្សា ភាសា វប្បធម៌ និងប្រពៃណីរបស់ខ្លួនដែលមានតាំងពីដូនតាមក
២. សមាជិកសហគមន៍ប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍របស់ខ្លួន
៣. សហគមន៍នឹងពង្រឹងទំនាក់ទំនងល្អជាមួយអាជ្ញាធរ (ភូមិ ឃុំ ស្រុក) និងអង្គការដៃគូពាក់ព័ន្ធ
ជាងនេះទៅទៀត សម្រាប់ឆ្នាំ២០២៤ សហគមន៍ជនជាតិភាគតិច ព័រ នេះ បានរៀបចំផែនការសម្រាប់អនុវត្តដូចខាងក្រោម ៖
១. ធ្វើការសហការជាមួយអាជ្ញាធរឃុំ ដើម្បីរៀបចំឯកសារស្នើសុំទៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ធ្វើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ
២. បញ្ចប់ការចុះបញ្ជីដីជាសមូហភាព និងធ្វើការស្នើទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសុំផ្លូវចូលទៅចំការសហគមន៍ជនជាតិដើមភាគតិច៕