ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានចុះសិក្សាផ្លូវក្រាលក្រួសក្រហម ១ខ្សែ នៅស្រុកពញាក្រែក។

ចែលរំលែក

ខេត្តត្បូងឃ្មុំ៖ ថ្ងៃសៅរ៍ ៩កេីត​ ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក សេក ដារិន ប្រធានការិយាល័យសិក្សាស្រាវជ្រាវ បានសហការជាមួយ លោកជៀស តេង ប្រធានការិយាល័យផ្លូវជនបទ ដើម្បីដឹកនាំ ក្រុមការងារបច្ចេកទេស នៃនាយដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍជនបទ ខេត្តត្បូងឃ្មុំ ចុះសិក្សាលើផ្លូវក្រាលក្រួសក្រហម ១ខ្សែ ស្ថិតក្នុងតំបន់ ដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់លំនៅឋានជូនគ្រួសារកងទ័ព និងនគរបាល នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ ខ្សែផ្លូវមួយខ្សែនេះមាន ០៦កំណាត់ ប្រវែងសរុប ៣ ០០០ម៉ែត្រ ត្រូវដាក់លូមូលចំនួន ០១កន្លែង និងលូមូលភ្លោះចំនួន ០២កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ