
ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់
- ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:១៦ ព្រឹក
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ-សុក្រ ៦-៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួម និងសហការពីលោក-លោកស្រីជាក្រុមប្រឹក្សាសង្កាត់ និងមេភូមិ សរុបចំនួន៧៨នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
១. សង្កាត់ចំរើនផល សម្រេចបានទឹកស្អាត ៨១,៦៨% និងអនាម័យ ៨0%
២. សង្កាត់លលកស សម្រេចបានទឹកស្អាត ៨២,៨៦% និងអនាម័យ ៨៥%
៣. សង្កាត់ផ្ទះព្រៃ សម្រេចបានទឹកស្អាត ៩៩,៣៣% និងអនាម័យ ៩៧%
៤. សង្កាត់ព្រៃញី សម្រេចបានទឹកស្អាត ៩៤% និងអនាម័យ ៩២%
៥. សង្កាត់រលាប សម្រេចបានទឹកស្អាត ៩៣% និងអនាម័យ ៨៤%
៦. សង្កាត់ស្វាយអាត់ សម្រេចបានទឹកស្អាត ៩៤,៧១% និងអនាម័យ ៨៣%
៧. សង្កាត់បន្ទាយដី សម្រេចបានទឹកស្អាត ៩៦,៦៤% និងអនាម័យ ៩០%។
សរុបទិន្នន័យទូទាំងក្រុងពោធិ៍សាត់ ផ្នែកទឹកស្អាត សម្រេចបាន ៩២,៥៤% និងផ្នែកអនាម័យ សម្រេចបាន ៨៩%៕