កិច្ចប្រជុំបច្ចេកទេសវិស័យផ្គត់ផ្កង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម
- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:៥៨ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម៖ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣
អធិបតីភាព ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត ជាប្រធានក្រុមការងារPWG តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក អុឹង វិសុទ្ធ ប្រធានមន្ទីរ និងជាប្រធានលេខាធិការដ្ឋាន វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ខេត្តកំពង់ចាម និងសមាសភាពចូលរួមពីមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលរងស្រុក មេឃុំទាំង៨ នាយកសាលា ប្រធានមណ្ឌលសុខភាព និងអង្គការមូលនិធិអុីសមីតវេសន៍ (EMW) សរុប ៣៨នាក់។
កិច្ចប្រជុំមានគោលបំណង៖
១.ចុះតាមដាន ពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ ឃុំ ស្រុក ដែលបានផ្តល់មកក្រុមការងារលេខាធិការដ្ឋាន
២.បង្ហាញពីចំនួនគ្រួសារដែលគ្មានបង្គន់ប្រើប្រាស់ និងចំនួនគ្រួសារដែលត្រូវមានដោះស្រាយជូន។
៣.ដឹកនាំក្រុមការងារស្រុក (DWG)និង ក្រុមការងារឃុំ (CWG) ប្រជុំរៀបផែនការចុះអប់រំដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីអនាម័យ និងសាងសង់បង្គន់ប្រើប្រាស់ត្រឹមត្រូវតាមលទ្ធភាព។
៤.ក្រុមលេខាធិការដ្ឋាន រួមទាំងអង្គការមូលនិធិអុីសមីតវេសន៍ (EMW) ធ្វើបទបង្ហាញ អំពីវិធីសាស្រ្ត ដើម្បីជំរុញអោយអាជ្ញាធរភូមិ ឃុំ ស្រុក ទទួលបាននូវកំណើន អត្រាអនាម័យ និងទឹកស្អាតបន្ថែម និងដើម្បីឈានទៅដល់ការម្រេចបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងស្រុកកោះសូទិននេះ (ODF)។