មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បើកវគ្គផ្សព្វផ្សាយស្ដីពី ”សហគមន៍ដឹកនាំអនុវត្តអនាម័យ និងការលើកកម្ពស់អនាម័យជនបទ”

ចែលរំលែក
photo 2023 09 20 15 41 31

ខេត្តព្រះសុីហនុ៖​ នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក ង៉ុយ ប៉េងជីវ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ត្រីជំនាញការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានចុះបើកវគ្គផ្សព្វផ្សាយគោលការណ៍ណែនាំកម្មវិធីស្ដីពី “សហគមន៍ដឹកនាំអនុវត្តអនាម័យ និងការលើកកម្ពស់អនាម័យជនបទ” ដែលធ្វើឡើងនៅសាលាឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួម ពីលោកមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋដែលជាជនបង្គោលភូមិ អ្នកស្មគ្រ័ចិត្តភូមិ ក្នុងមូលដ្ឋានភូមិទាំង៦ ក្នុងឃុំបឹងតាព្រហ្ម ដោយមានអ្នកចូលរួមសរុប ៣២នាក់។

គោលបំណងចម្បងគឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមូលដ្ឋានឃុំ អោយស្វែងយល់អំពីសារ:សំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ តាមក្បួនខ្នាតអនាម័យត្រឹមត្រូវតាមការណែនាំ និងឈានទៅបញ្ចប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងមូលដ្ឋានសហគមន៍ ពិសេស ការហូបស្អាត ការផឹកស្អាត ការរស់នៅស្អាត និងបរិស្ថានល្អ៕

photo 2023 09 20 15 41 29photo 2023 09 20 15 41 25photo 2023 09 20 15 41 28

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ