លោក សយ គា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការភូមិរដ្ឋបាលទាំងបួន ក្នុងឃុំអូរម្រះ និងភូមិរដ្ឋបាលទាំងពីរ ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)
- ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១២:៣៨ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សយ គា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការភូមិរដ្ឋបាលទាំងបួន ក្នុងឃុំអូរម្រះ និងភូមិរដ្ឋបាលទាំងពីរ ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ១២១នាក់។
ពិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពី ក្រុមការងារបច្ចេកទេសសុខភាព និងអនាម័យ បានចុះធ្វើការវាយតម្លៃ និងផ្ទៀងផ្ទាត់លើសូចនាករនៃស្ថានភាពអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ដែលជាយន្ដការជួយជំរុញឱ្យសម្រេចនូវគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តជាតិ លើការងារលើកកម្ពស់អនាម័យជនបទ សម្រេចឲ្យបាន៩០%នៅឆ្នាំ២០២៣ និងសម្រេចឱ្យបាន១០០% នៅឆ្នាំ២០២៥៕