លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងមន្ត្រីអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(NRRCP) ក្រោមជំនួយរបស់ធនាគារវិនិយោគអាស៊ី(AIIB) បានចូលរួម និងចុះត្រួតពិនិត្យលើការងារសាងសង់ស្រះសហគមន៍ និងផ្លូវជនបទ របស់គម្រោងជាមួយតំណាងធនាគារAIIB
- ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:៥៣ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងមន្ត្រីអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(NRRCP) ក្រោមជំនួយរបស់ធនាគារវិនិយោគអាស៊ី(AIIB) បានចូលរួម និងចុះត្រួតពិនិត្យលើការងារសាងសង់ស្រះសហគមន៍ និងផ្លូវជនបទ របស់គម្រោងជាមួយតំណាងធនាគារAIIB ដែលមានការចូលរួមពី លោក អ៊ួង ប៉ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង ទីប្រឹក្សាគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត តំណាងក្រុមហ៊ុនសាងសង់ និងអជ្ញាធរមូលដ្ឋាន។
សមិទ្ធផលដែលបានចុះត្រូតពិនិត្យរួមមានស្រះសហគមន៍ និងផ្លូវ២ខ្សែ ដូចខាងក្រោម
*សាងសង់ស្រះសហគមន៍០១កន្លែង ស្ថិតនៅភូមិស្រះកែវ ឃុំមេលំ និងក្រៅពីនេះគឺផ្លូវជនបទ។
*ផ្លូវជនបទ០២ខ្សែ ៖
១. ខ្សែទី១: ប្រវែង២០,២០គីឡូម៉ែត្រ ឆ្លងកាត់ ៤ឃុំ សែបនិឈូកសស្រុកកំពង់ត្រឡាច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស និងឃុំខ្នាឆ្មារស្រុកសាមគ្គីមានជ័យ
២. ខ្សែទី២: ប្រវែង១២,៣០គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោកបន្ទាយស្រុករលាប្អៀរ៕