ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលលើការងារស្ថាបនាផ្លូវចំនួន ០៤គម្រោង ដែលអនុវត្តន៍ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ
- ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:០៣ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលលើការងារស្ថាបនាផ្លូវចំនួន ០៤គម្រោង ដែលអនុវត្តន៍ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១ ដូចខាងក្រោម៖
– គម្រោងទី១៖ ផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ០១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូប្រអប់មុខបួន ចំនួន ០១កន្លែង និងលូប្រអប់មុខបី ចំនួន ០២កន្លែង ស្ថិតនៅភូមិកំពង់ឱស ឃុំកំពង់ឱស ស្រុកពញឮ ខេត្តកណ្តាល(គម្រោងលេខ DRR-NC-2022-No.043)។
– គម្រោងទី២៖ ផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ០១ខ្សែ ប្រវែង ៣ ១០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូប្រអប់មុខបួន ចំនួន ០១កន្លែង លូមូលមុខមួយ ចំនួន ០៧កន្លែង និងផ្លាកឈ្មោះផ្លូវ ចំនួន ០២កន្លែង ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.062)។
– គម្រោងទី៣៖ កែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលបេតុង ចំនួន ០១ខ្សែ ប្រវែង ៧៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2023-No.030)។
– គម្រោងទី៤៖ ផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែង ១ ៦០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងស្ថាបនាស្ពានបេតុង ចំនួន ០១កន្លែង ប្រវែង ៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខបួន ចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.055)។
ជាលទ្ធផល គណៈកម្មការអន្តរក្រសួងបានសម្រេចទទួលយកនូវការងារស្ថាបនាគម្រោងទាំង៤ខាងលើ។