![ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី 8 photo 2024 07 17 21 52 30](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_21-52-30-150x150.jpg)
ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ទិវាមនុស្ស គ-ថ្លង់កម្ពុជា លើកទី១១ ឆ្នាំ២០២៣
- ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ២:៤១ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ទិវាមនុស្ស គ-ថ្លង់កម្ពុជា លើកទី១១ ឆ្នាំ២០២៣ 2 photo 2023 09 17 11 50 09 5](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-17_11-50-09-5.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ទិវាមនុស្ស គ-ថ្លង់កម្ពុជា លើកទី១១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាសុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នៅទីស្ដីការក្រសួងសង្គមកិច្ច ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖ ឯកឧត្តមរដ្ឋមន្ត្រីនឹងព្យាយាមសិក្សាភាសាសញ្ញា ដោយសង្ឃឹមថានឹងអាចប្រាស្រ័យទាក់ទងបានជាមួយនឹងជនមានពិការភាព គ-ថ្លង់ បាន។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ចាក់ថា រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ ជនមានពិការភាព ជាពិសេសបងប្អូន កូនក្មួយ ក្រុមគ្រួសារមនុស្សគ-ថ្លង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលគ្របដណ្តប់ ទៅលើកិច្ចការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គមផងដែរ៕