ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងផ្តល់មតិយោបល់ជាធាតុចូលសម្រាប់កែខ្លឹមសារលើសេចក្តីព្រាងយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ភាពជាដៃគូឆ្នាំ២០២៤-២០២៨
- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៣៧ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងផ្តល់មតិយោបល់ជាធាតុចូលសម្រាប់កែខ្លឹមសារលើសេចក្តីព្រាងយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ភាពជាដៃគូឆ្នាំ២០២៤-២០២៨ អមដោយលោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍ ភាពជាដៃគូ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រ និងសកម្មភាពអាទិភាព សម្រាប់ គ្រប់គ្រង និងសម្របសម្រួលហិរញ្ញប្បទានសហប្រតិបត្តិការ ក៍ដូចជាបន្តពង្រឹងភាពជាដៃគូជាមួយតួអង្គអភិវឌ្ឍន៍ ទាំងអស់ ដើម្បីសម្រេចអាទិភាពក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ។