ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុប និងឆ្លុះបញ្ចាំងលទ្ធផល នៃអង្គសិក្ខាសាលាស្ដីពី ការបញ្ចប់ការសិក្សារៀបចំគម្រោង បន្ទាប់ពីបានរៀបចំកាលពីថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោកស្រី Siti Hasanah ប្រធានក្រុមបេសកកម្ម គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពជំហានទី ៤ ។

កិច្ចប្រជុំពិភាក្សានេះ គឺបានផ្ដោតទៅលើបញ្ហាចម្បងមួយចំនួន រួមមាន ៖ ការរចនាគម្រោង , ការគ្រប់គ្រងហិរញ្ញវត្ថុ , ការគាំទ្រផ្នែកគោលនយោបាយ និងសុវត្ថិភាពសង្គម យេនឌ័រ និងភាពក្រីក្រ ដែលមានអ្នកចូលរួម ២៩ នាក់(ស្រ្តី ១២ នាក់)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ