ក្រុមការងារអនុវត្ដគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី០៤ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានចុះប្រជុំស្តីពីលក្ខខណ្ឌនៃការស្តារស្រះ របស់គម្រោង សម្រាប់ភូមិដែលបានស្នេីសុំស្តារស្រះសហគមន៍
- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១:០៨ ល្ងាច
- សកម្មភាពក្រសួង
ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ០១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារអនុវត្ដគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី០៤ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានចុះប្រជុំស្តីពីលក្ខខណ្ឌនៃការស្តារស្រះ របស់គម្រោង សម្រាប់ភូមិដែលបានស្នេីសុំស្តារស្រះសហគមន៍ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំតាគង់ និងមេភូមិចំនួន ០៦ភូមិ មានដូចជា៖ ១.ភូមិចែងម៉ែង,២.ភូមិប៉ោយអង្គរ,៣.ភូមិស្រះភ្លោះ,៤.ភូមិខ្ជាយ,៥.ភូមិបុស្សធំ,៦.ភូមិប្រាសាទរាង ក្នុងឃុំតាគង់ ស្រុកម៉ាឡៃ និងមានអ្នកចូលរួមសរុបចំនួន ១១នាក់។
កិច្ចប្រជុំខាងលើ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីគោលការណ៍ និងលក្ខខណ្ឌរបស់គម្រោងដូចជាការធ្វើរបង ការថែទាំ នៅពេលបានទទួលសមិទ្ធផលនេះឱ្យមាននិរន្តរភាព៕