លោកស្រី នាក់ វុទ្ធី និងលោកស្រី ឈឹម ផល្លា អនុប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយអាជ្ញាធរថ្នាក់ភូមិ បានចុះទៅពិនិត្យតាមដាន និងជម្រុញការងារសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះជូនប្រជាពលរដ្ឋ

ចែលរំលែក
photo 2023 09 14 13 01 59

ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី នាក់ វុទ្ធី និងលោកស្រី ឈឹម ផល្លា អនុប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយអាជ្ញាធរថ្នាក់ភូមិ បានចុះទៅពិនិត្យតាមដាន និងជម្រុញ ការងារសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះជូនប្រជាពលរដ្ឋចំនួន ២២ខ្នងផ្ទះ ស្មើនឹង ២២បង្គន់ ស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ ការសាងសង់បង្គន់នេះទទួលបានការឧបត្ថម្ភគ្រឿងបង្គំពីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោង ឆ្នាំ២០២៣ ក្នុងនោះចំនួនខ្នងផ្ទះដែលបានសាងសង់បង្គន់អនាម័យរួចរាល់មានចំនួន ១៥ខ្នងផ្ទះ និងកំពុងបន្តការសាងសង់មានចំនួន ០៧ខ្នងផ្ទះ៕

photo 2023 09 14 13 02 00photo 2023 09 14 13 02 01photo 2023 09 14 13 02 01 2photo 2023 09 14 13 02 02photo 2023 09 14 13 02 03 2photo 2023 09 14 13 02 03

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ