លោក ផុន សុមុនី អនុប្រធានការិយាល័យផ្លូវជនបទ បានចុះរាប់ចរាចរណ៍យានយន្ដ និងពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវចំនួន ២ខ្សែ

ចែលរំលែក

ខេត្តព្រះវិហារ៖ នាថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ដឹកនាំដោយ លោក ផុន សុមុនី អនុប្រធានការិយាល័យផ្លូវជនបទ បានចុះរាប់ចរាចរណ៍យានយន្ដ និងពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវចំនួន ២ខ្សែ បានលទ្ធផលដូចខាងក្រោម៖

 

-ខ្សែផ្លូវទី១ បានចុះរាប់ចរាចរណ៍យានយន្ត លើខ្សែផ្លូវ ៣៣១-T២ ប្រវែង ២០ គ.ម មានទីតាំងតភ្ជាប់ពីផ្លូវជាតិ៦២ ទៅកាន់ ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ។

ជាលទ្ធផលនៅលើកំណាត់ផ្លូវនេះមានអ្នកធ្វើដំណើរ សរុបចំនួន ១៨៩នាក់ (រថយន្តចំនួន ១៩គ្រឿង, គោយន្តកន្រ្តៃចំនួន ២៥គ្រឿង ម៉ូតូចំនួន៥៣គ្រឿង)

 

-ខ្សែផ្លូវទី២ បានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង១២គ.ម តភ្ជាប់ពីផ្លូវជាតិ៦២ ត្រង់ចំនុចភូមិកោងយោង ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ។

ជាលទ្ធផល ផ្លូវនេះ ស្ថាបនាបានប្រវែង ១០គ.ម/១២គ.ម ហើយគ្រោងបញ្ចប់១០០% មុនដំណាច់ ឆ្នាំ២០២៣ នេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ