
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
២ ថ្ងៃមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តតាកែវ៖នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃការិយាល័យផ្លូវជនជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ ដែលស្ថាបនាដោយគម្រោងកែលម្អផ្លូវជនបទជំហាន២ (ADB) ដែលរងការខូចខាតដោយសារដឹកលើសទម្ងន់កំណត់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវចាក់ដីខ្ពស់ជាងផ្លូវថ្នល់ ដោយផ្លូវ១ខ្សែនេះមានប្រវែង ១២គ.ម ដោយឆ្លងកាត់ភូមិសាស្ត្រឃុំអង្គតាសោម ស្រុកត្រាំកក់ ទៅសង្កាត់រកាក្នុង ក្រុងដូនកែវ។ បន្ទាប់ពីចុះត្រួតពិនិត្យ និងវាយតម្លៃរួចមក ផ្លូវ១ខ្សែនិងត្រូវស្ថាបនាជួសជុលដោយចាក់ក្រួសសនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរ។