លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពេញអង្គស្ដីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ

ចែលរំលែក

ខេត្តរតនគិរី ៖

នៅព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិប៉ក់តូច ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពេញអង្គស្ដីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ ដោយមានការចូលមានពី ក្រុមការងារនាយកដ្ឋាន ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោកអភិបាលរងស្រុក លោកមេឃុំ មន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងបងប្អូនជនជាតិដើមភាគតិច ចារាយ សរុបចំនួន១១៥នាក់។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឡើងវិញនូវខ្លឹមសារបទបញ្ជាផ្ទៃក្នុងជាលើកចុងក្រោយ និងជាលទ្ធផលគណៈកម្មាធិការសហគមន៍ ចាស់ទុំភូមិ និងសមាជិកសហគមន៍បានចូលរួមពិនិត្យឡើងវិញ ផ្តល់ជាមតិយោបល់ និងលើកដៃយល់ស្របលើខ្លឹមសារបទបញ្ជាផ្ទៃក្នុងយ៉ាងផុសផុល និងដោយក្តីរីករាយ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ