លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទបន្ទាន់ នៃការិយាល័យផ្លូវលំជនបទ ដើម្បីចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទចំនួន០២ខ្សែ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីរៀបចំការជួសជុលបន្ទាន់ឡើងវិញ ជូនប្រជាពលរដ្ឋ

ចែលរំលែក

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី  នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទបន្ទាន់ នៃការិយាល័យផ្លូវលំជនបទ  ដើម្បីចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទចំនួន០២ខ្សែ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីរៀបចំការជួសជុលបន្ទាន់ឡើងវិញ ជូនប្រជាពលរដ្ឋ។

 

លទ្ធផលនៃការវាយតម្លៃស្ថានភាព៖

-ទីតាំងខ្សែផ្លូវទី០១៖ ជាផ្លូវតភ្ជាប់ពីភូមិកំពង់ឈើទាល-ភូមិតាអោក ស្ថិតក្នុងឃុំសំបូរណ៍ និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំដែលមានទទឹងខ្នងលើ ៥ម៉ែត្រ និងប្រវែងសរុប ១៦ ១០០ម៉ែត្រ ហើយត្រូវបាន ទឹកហូរដាច់តួផ្លូវ ចំនួន ០៤កន្លែង ប្រវែងប្រមាណ ៣៥០ម៉ែត្រ។

-ទីតាំងខ្សែផ្លូវទី០២៖ ជាផ្លូវតភ្ជាប់ពីភូមិឈូកបឹង-ភូមិទឹកអណ្តូង ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានទទឹងខ្នងលើ ៤.៥ម៉ែត្រ និងប្រវែងសរុប ៣ ៦០០ម៉ែត្រ ហើយត្រូវបានទឹកហូរដាច់តួផ្លូវ ចំនួន ០៦កន្លែង ប្រវែង៤៥០ម៉ែត្រ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ