លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច”

ចែលរំលែក
photo 2023 09 11 15 22 11

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តសុវណ្ណបព្ធតាវនារាមប្រាសាទជ្រាប់ចាស់ ស្ថិតក្នុងភូមិជ្រាប់ចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច”  ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធិ អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលពីតំណាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងអភិបាលក្រុង-ស្រុក កងកម្លាំងស្រុកទាំង៣ប្រភេទ តំណាងលោកមេឃុំ និងបងប្អូនជនជាតិដើមភាគតិចកួយ ចំនួន ២ភូមិ(ភូមិជ្រាប់ថ្ចាស់ និងជ្រាប់ថ្មី) ដែលមានចំនួនសរុប ៤៣៥ នាក់។

ការប្រារព្ធពិធីអបអរសាទរនេះ  មានគោលបំណងសំខាន់ៗចំនួន  ៤ ដូចខាងក្រោម ៖

១. រម្លឹកដល់ទិវាជនជាតិដើមភាគតិចពិភពលោក និងកម្ពុជា

២. លើកកម្ពស់ភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ  សង្គមស៊ីវិល និងភាពជាដៃគូអភិវឌ្ឍន៍លើការងារអភិវឌ្ឍន៍ និងអភិរក្សប្រកបដោយចីរភាព

៣. លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនជាតិដើមភាគតិច ជាពិសេសស្រ្តី និងយុវជនក្នុងការការពារវប្បធម៌-ប្រពៃណី ដើម្បីលុបបំបាត់ទម្រង់នៃការរើសអើងលើជនជាតិដើមភាគតិច

៤. ដើម្បីចែករំលែកវប្បធម៌តាមរយ:ការតាំងបង្ហាញផលិតផលរបស់បងប្អូនជនជាតិដើមភាគតិច  ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់អំពីរបៀបរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច។

ពិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលជាទីបំផុត។ ហើយជាលទ្ធផល អ្នកចូលរួមបានយល់ដឹងអំពីអត្តសញ្ញាណ ប្រពៃណី វប្បធម៌ និងបញ្ហាប្រឈមរបស់ស្រ្តី និងយុវជនជនជាតិដើមភាគតិចទាំងអស់៕

photo 2023 09 11 15 15 56photo 2023 09 11 15 15 58photo 2023 09 11 15 22 04photo 2023 09 11 15 22 07photo 2023 09 11 15 22 08photo 2023 09 11 15 22 11photo 2023 09 11 15 22 17photo 2023 09 11 15 22 51

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ