![ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ទេស កំសាន ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ 9 3photo 2024 07 19 13 53 15](https://www.mrd.gov.kh/wp-content/uploads/2024/07/3photo_2024-07-19_13-53-15-150x150.jpg)
ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៥ឃុំក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
- ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:៣៥ ព្រឹក
- សកម្មភាពក្រសួង
![ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៥ឃុំក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ 2 photo 2023 09 08 16 35 47](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-08_16-35-47-1000x750.jpg)
ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ-ព្រហស្បតិ៍-សុក្រ ៦-៧-៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧-៨ ខែកញ្ញា ឆ្នាំ២០២៣
ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៥ឃុំក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មានលទ្ធផលដូចខាងក្រោម៖
១-ឃុំអន្សាចំបក់ មានទឹកស្អាតប្រើប្រាស់ ៨៤,៩២% និងការអនុវត្តអនាម័យ ៨១%
២-ឃុំក្បាលត្រាច មានទឹកស្អាតប្រើប្រាស់ ៨៥,១៦% និងការអនុវត្តអនាម័យ ៨៩%
៣-ឃុំអន្លង់ត្នោត មានទឹកស្អាតប្រើប្រាស់ ៩២,៧៩% និងការអនុវត្តអនាម័យ ៧៩%
៤-ឃុំស្នាអន្សា មានទឹកស្អាតប្រើប្រាស់ ៨៣% និងការអនុវត្តអនាម័យ ៩៣,២០%
៥-ឃុំកំពង់លួង មានទឹកស្អាតប្រើប្រាស់ ៧៨% និងការអនុវត្តអនាម័យ ៨៧,៣៤%
ក្នុងការចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ ក៏មានការចូលរួមសហការនិងសម្របសម្រួល ពីលោក-លោកស្រីជាក្រុមប្រឹក្សាឃុំ និងមេភូមិ សរុបចំនួន៦១នាក់ ស្រី៧នាក់៕