
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង “ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨”
២ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស្រុិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីជំនាញ ជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី Misa Furuto តំណាងក្រុមហ៊ុន SARAYA មកពីប្រទេសជប៉ុន លើប្រធានបទចំនួន ០៤ គឺ
១. ការធ្វើបច្ចប្បន្នភាពពីគម្រោងអាសេនិក
២. ការធ្វើកិច្ចសហការដើម្បីពង្រីកគម្រោង”លុបបំបាត់ការផឹកទឹកមានសារធាតុពុលអាសេនិក និងឆ្ពោះទៅរកការប្រកាសប្រទេសកម្ពុជាឈប់ផឹកទឹកមានសារធាតុពុលអាសេនិច”
៣. ការកែលម្អ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍
៤. ការរៀបចំធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន និងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ។