លោក ប្លង់ បញ្ញា  អនុប្រធានមន្ទីរ និងលោក ឃុត ទូច ប្រធានការិយាល័យផ្លូវលំជនបទ  នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់  បានចុះពិនិត្យស្ថានភាពផ្លូវនៅតំបន់ដីសម្បទានសង្គមកិច្ចចំនួន ០២កន្លែង ស្ថិតក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ-ព្រហស្បតិ៍  ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្លង់ បញ្ញា  អនុប្រធានមន្ទីរ និងលោក ឃុត ទូច ប្រធានការិយាល័យផ្លូវលំជនបទ  នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់  បានចុះពិនិត្យស្ថានភាពផ្លូវនៅតំបន់ដីសម្បទានសង្គមកិច្ចចំនួន ០២កន្លែង ស្ថិតក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ។

 

១-តំបន់ដីសម្បទានសង្គមកិច្ច ភូមិសំសាន្ត ឃុំតាលោ  ស្រុកតាលោសែនជ័យ  ផ្លូវចូលមានប្រវែងសរុប ៨ ៥០០ម មានជង្ហុកតូចធំជាច្រើន កន្លែង និង មានទឹកហូរកាត់លើផ្លូវ ប្រវែងប្រហែល ៥០ម។

 

២-តំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល  ស្រុកភ្នំក្រវាញ  មានផ្លូវសរុបប្រវែង ៤៦ ០០០ម គិតត្រឹមពេលនេះ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានស្ថាបនារួចរាល់ប្រវែង ១៧ ៨០០ម៉េត្រ ស្ថានភាពផ្លូវដែលបានស្ថាបនារួចនេះ មានជាជង្ហុកតូចធំ លើផ្លូវចូល ប្រវែង ៨ ១០០ម (ឆ្នាំ២០២៤ ការិយាល័យផ្លូវជនបទ បានដាក់ចូលក្នុងផែនការថែទាំជាលក្ខណៈប្រចាំលើផ្លូវដែលបានស្ថាបនារួចរាល់ខាងលើនេះ)។

 

សម្រាប់ឆ្នាំ ២០២៣នេះ ក៏មានផែនការបន្តធ្វើផ្លូវបន្ថែមប្រវែង ១៤ ០០០ម បន្ថែមទៀត រួមនឹង សំណង់សិល្បៈការ្យ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ