ឯកឧត្តម ផូ ផារិទ្ធដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ០១ខ្សែ ប្រវែង ៦ ១១០ម៉ែត្រ
៦ នាទីមុន ថ្ងៃទី២២ ខែធ្នូ ២០២៤
រាជធានីភ្នំពេញ: នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អគ្គនាយកនៃក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងកិច្ចប្រជុំឯកឧត្តមបាន បញ្ជាក់ជូនថ្នាក់ដឹកនាំក្រសួងដែលទើបទទួលបានការបែងចែកភារកិច្ចថ្មី ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណារួមគ្នាសម្រេចឲ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕