ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ អនុវត្ដគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី៣

ចែលរំលែក

ខេត្ដបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ-អង្គារ ៤រោច-៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារអនុវត្ដគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី៣ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានចុះបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការទទួលខុសត្រូវរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ជនបង្គោលភូមិ និងក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ប្រើប្រាស់ និងថែទាំ ជួសជុល សមិទ្ធផលរបស់គម្រោងមានដូចជា ស្រះសហគមន៍ អណ្ដូងទឹក ពាងត្រងទឹកភ្លៀង និងបង្គន់អនាម័យ ប្រកបដោយនិរន្ដរភាព នៅភូមិថ្មដប់ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី ដោយមានអ្នកចូលរួមសរុប ២៥នាក់ និងនៅភូមិថ្មីត្បូង ក្នុងឃុំភូមិថ្មី ស្រុកថ្មពួក ដោយមានអ្នកចូលរួមសរុប ៣៤នាក់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ