លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកនាំ ក្រុមការងារបច្ចេកទេសអង្គការសាម៉ារីតាន់ភឺស បានចុះពិនិត្យការងារសាងសង់ប្រព័ន្ធចែកចាយទឹក និងបង្គន់អនាម័យ

ចែលរំលែក

ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារជំនាញផ្គត់ផ្គង់ទឹកស្អាតជនបទ និងក្រុមការងារជំនាញថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដឹកនាំដោយ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកនាំ ក្រុមការងារបច្ចេកទេសអង្គការសាម៉ារីតាន់ភឺស បានចុះពិនិត្យការងារសាងសង់ប្រព័ន្ធចែកចាយទឹក និងបង្គន់អនាម័យ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

 

១.ការងារសាងសង់ប្រព័ន្ធចែកចាយទឹក

–  ការងារសាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍ជនបទដោយទាញយកពីប្រភពទឹកស្ទឹងភ្នំដំបង ស្ថិតនៅភូមិក្រចាប់(ចំណុចភ្នំដំបង) សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ប្រើប្រាស់ថវិកាក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣។ ខេត្តប៉ៃលិន (កំពុងសាងសង់) ។

–  ការងារសាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍ជនបទ ដោយទាញយកប្រភពទឹកក្រោមដី ស្ថិតនៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ គាំទ្រដោយអង្គការសាម៉ារីតាន់ភឺស ឆ្នាំ២០២៣។ (កំពុងសាងសង់)។

–  ការងារសាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍ជនបទ ដោយទាញយកប្រភពទឹកក្រោមដី មានពីរទីតាំង ស្ថិតនៅភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (កំពុងសាងសង់)។

ប្រព័ន្ធចែកចាយទឹកទាំងបីកំពុងស្ថិតក្នុងដំណើរការសាងសង់។

 

២. ការងារសាងសង់បង្គន់អនាម័យ

ក្រុមការងារថែទាំសុខភាពជនបទ ដឹកនាំដោយ លោក រឿង កាណូ ប្រធានការិយាល័យ បានចុះពិនិត្យ និងជំរុញលើការងារសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន បានចំនួន១៦ខ្នងផ្ទះ ស្មើនឹង ១៦បង្គន់ ដែលគាំទ្រថវិកាក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៣។ គិតមកដល់ពេលនេះ នៅសង្កាត់ប៉ៃលិនប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ សរុប ៩៥%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ