![ឯកឧត្តម លី ណារុន អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ជ្រៅចំនួន១៨អណ្តូង ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ 7 photo 2024 07 17 20 24 37 3](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_20-24-37-3-150x150.jpg)
លោក សួន សុវន្តារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារនៃការិយាល័យអភិវឌ្ឍន៍សហគមន៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះទៅធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅឃុំពន្លៃ និងចុះត្រួតពិនិត្យការងាររៀបចំគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក
- ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៦:៥៤ ព្រឹក
- សកម្មភាពក្រសួង
![លោក សួន សុវន្តារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារនៃការិយាល័យអភិវឌ្ឍន៍សហគមន៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះទៅធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅឃុំពន្លៃ និងចុះត្រួតពិនិត្យការងាររៀបចំគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក 2 photo 2023 09 05 12 54 46](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-05_12-54-46-1000x750.jpg)
ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយលោក សួន សុវន្តារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារនៃការិយាល័យអភិវឌ្ឍន៍សហគមន៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះទៅធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅឃុំពន្លៃ និងចុះត្រួតពិនិត្យការងាររៀបចំគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលជាសកម្មភាពការងារស្ថិតក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ដោយមានការចូលរួមពីក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍លោកប្រធានក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ និងសមាជិកក្រុមប្រឹក្សា សរុបចំនួន ១២នាក់។
ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរ បានរំលឹកឡើងវិញ នូវសារាចរណែនាំ ស្តីពី ការអនុវត្តប្រកាសអន្តរក្រសួងលេខ ២៣៩១ ប្រ.ក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ របសក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍភូមិ (គ.អ.ភ.) ជូនដល់លោកប្រធានក្រុមប្រឹក្សាឃុំ ស្មៀន និងសមាជិកក្រុមប្រឹក្សា។