![លោក គី សុផល អញ្ជើញចូលរួមសម្របសម្រួលដល់ដំណើរទស្សនកិច្ចសិក្សា របស់ក្រុមគណៈប្រតិភូមកពីប្រទេសចិន ថៃ ឡាវ និងប្រទេសមីយ៉ាន់ម៉ា 9 photo 2024 07 17 16 13 52](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_16-13-52-150x150.jpg)
លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយ ក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ឈឹម បុរស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យនិងវាយតម្លៃ លើគម្រោងសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ( Afridev ) ឆ្នាំ២០២៣
- ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១:៣២ ល្ងាច
- សកម្មភាពក្រសួង
![លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយ ក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ឈឹម បុរស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យនិងវាយតម្លៃ លើគម្រោងសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ( Afridev ) ឆ្នាំ២០២៣ 2 photo 2023 08 31 15 24 24](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-08-31_15-24-24-1000x750.jpg)
ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយ ក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ឈឹម បុរស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យនិងវាយតម្លៃ លើគម្រោងសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ( Afridev ) ឆ្នាំ២០២៣ ចំនួន ២៩អណ្តូង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងភូមិសាស្ដ្រស្រុកចំនួន ០៣ រួមមាន៖
– ស្រុកស្វាយជ្រុំ មានចំនួន ០៤ អណ្ដូង
– ស្រុកស្វាយទាប មានចំនួន ០៧ អណ្ដូង
– និងស្រុករមាសហែក មានចំនួន ១៨ អណ្ដូង
បច្ចុប្បន្ន អណ្ដូងស្នប់ទាំងនេះ កំពុងផ្ដល់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋសរុបចំនួន ៣៧៧គ្រួសារ នៅក្នុងតំបន់នោះ។
សូមបញ្ជាក់ថា គម្រោងសាងសង់អណ្ដូងស្នប់អាហ្រ្វីដេវនេះ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេស និងគុណភាពរួចមក ក្រុមការងារបច្ចេកទេសទាំងពីរ សម្រេចវាយតម្លៃបញ្ចប់ ១០០%៕