ឯកឧត្តម លាភ សំណាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន
- ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៥៣ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ០៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម លាភ សំណាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន ក្នុងគោលបំណងពិភាក្សាលើការងារអធិការកិច្ច និងកិច្ចការងារទទួលពាក្យបណ្តឹង ដែលត្រូវអនុវត្តនិងដោះស្រាយ ដោយមានការចូលរួមពីលោក លោកស្រី អគ្គាធិការរង អធិការ អធិការរង ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី សរុបចំនួន ៣៣នាក់។
កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន០២ គឺការចងក្រងនិតិវិធីជាស្តង់ដារនៃការអនុវត្តរួមក្នុងការចុះធ្វើអធិការកិច្ចរបស់អគ្គាធិការដ្ឋាន និងការរៀបចំក្រុមការងារទទួលនិងពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងរបស់ក្រសួង៕