ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី០១ និងលើកទិសដៅការងារឆមាសទី០២ ឆ្នាំ២០២៣ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

ចែលរំលែក
photo 2023 09 04 11 34 22 4

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ០៤រោច ខែស្រាពណ៍ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី០១ និងលើកទិសដៅការងារឆមាសទី០២ ឆ្នាំ២០២៣ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការ សរុបចំនួន ៣៣នាក់។

 

កិច្ចប្រជុំត្រូវបានរៀបចំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលរបស់នាយកដ្ឋានដែលសម្រេចបាននាពេលកន្លងមក ជាពិសេសកិច្ចប្រជុំមានការពិភាក្សា លើបញ្ហាប្រឈម និងសំណូមពរផ្សេងៗពីថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្នុងនាយកដ្ឋានផងដែរ។ ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ដឹកនាំ និងផ្ដាំផ្ញើដោយបង្ហាញពីចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី៕

photo 2023 09 04 11 34 23 4photo 2023 09 04 11 34 22 3photo 2023 09 04 11 34 22 5photo 2023 09 04 11 34 23 2photo 2023 09 04 11 34 23 3photo 2023 09 04 11 34 22 2

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ