ក្រុមការងារបច្ចេកទេសនៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ប្រិច រ៉ាមី អនុប្រធានមន្ទី បានសហការជាមួយក្រុមជំនាញការឯករាជ្យ តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ចុះត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលដែលបានអនុវត្តកន្លងមក របស់អតីតកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៤-៥ (RIP-IV/V) នៅក្នុងខេត្តឧត្តរមានជ័យ
- ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩:៣៧ ព្រឹក
- សកម្មភាពក្រសួង
ខេត្ដឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ-អាទិត្យ ០១-០៣រោច ខែស្រាពណ៍ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ប្រិច រ៉ាមី អនុប្រធានមន្ទី បានសហការជាមួយក្រុមជំនាញការឯករាជ្យ តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ចុះត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលដែលបានអនុវត្តកន្លងមក របស់អតីតកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៤-៥ (RIP-IV/V) នៅក្នុងខេត្តឧត្តរមានជ័យ។
ជាលទ្ធផលក្រុមការងារបានចុះប្រមូលទិន្នន័យ ស្ទង់មតិ និងជួបប្រជុំជាមួយអាជ្ញាធរភូមិ-ឃុំ និងជួបសម្ភាសន៍ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅឃុំជើងទៀន ស្រុកចុងកាល់, ឃុំបេង ស្រុកបន្ទាយអំពិល និងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមានអ្នកចូលរួមសរុប ៦០នាក់ និងសម្ភាសន៍បាន ២៤០ខ្នងផ្ទះ ។
បន្ទាប់ពីបានប្រមូលនិងស្ទង់មតិរួច ក្រុមការងារវាយតម្លៃបានលទ្ធផលដូចខាងក្រោម៖
១. តម្លៃទិន្នផលស្រូវ ដំឡូងមិនសូវបានតម្លៃខ្ពស់
២. ស្ថានភាពផ្លូវនៅល្អ អាចធ្វើដំណើរបានទាំងរដូវប្រាំង និងរដូវវស្សា
៣. បម្រើផលប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្លូវបានច្រើន
៤. ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយកសាងផ្លូវនៅជនបទ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ៕