ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានសហការជាមួយក្រុមជំនាញការឯករាជ្យ តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលដែលបានអនុវត្តកន្លងមក របស់អតីតកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៤-៥  (RIP-IV/V)។

ចែលរំលែក

ខេត្ដបន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានសហការជាមួយក្រុមជំនាញការឯករាជ្យ តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលដែលបានអនុវត្តកន្លងមក របស់អតីតកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៤-៥  (RIP-IV/V)។

ជាលទ្ធផលក្រុមអ្នកជំនាញការឯករាជ្យ បានចុះប្រមូលទិន្នន័យ ស្ទង់មតិ និងជួបប្រជុំជាមួយអាជ្ញាធរភូមិ-ឃុំ និងបានជួបសម្ភាសជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ មានអ្នកចូលរួមសរុប ១៤នាក់ និងសម្ភាសតាមខ្នងផ្ទះចំនួន ៤០ខ្នងផ្ទះ និងឃុំភ្នំដី ឃុំណាំតៅ ស្រុកភ្នំស្រុក សរុប ៣៣នាក់ និងសម្ភាសបានចំនួន ៤០ខ្នងផ្ទះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ