ឯកឧត្តមម៉ា សុវណ្ណា បានចូលរួមកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥
២៤ នាទីមុន ថ្ងៃទី២២ ខែធ្នូ ២០២៤
ខេត្តឧត្តរមានជ័យ៖ នាថ្ងៃចន្ទ-ពុធ ១២-១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោក ហេង សុជា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារបច្ចេកទេសរបស់អង្គការ FH-Cambodia ចុះពិនិត្យនិងផ្ទៀងផ្ទាត់ស្ថានភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន១២ នៃភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីវាយតម្លៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ជាលទ្ធផល៖ ស្ថានភាពអនាម័យក្នុងភូមិទាំង១២ បានសម្រេចតាមសូចនាករដែលមានចែងក្នុងគោលការណ៍ណែនាំស្ដីពីផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល គឺសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល៕