![ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង 6 photo 2024 07 17 16 21 07](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_16-21-07-150x150.jpg)
ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”
- ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម៉ោង ៦:២៦ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង "ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ" 2 photo 2023 08 30 18 21 47](https://www.mrd.gov.kh/wp-content/uploads/2023/08/photo_2023-08-30_18-21-47-1000x718.jpg)
ខេត្ដបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ។
ពិធីផ្សព្វផ្សាយ និងបើកដំណើរការគម្រោងនេះ មានការអញ្ជើញចូលរួមពី លោក សុខ ពេញណន អភិបាលរង នៃគណៈអភិបាលស្រុកម៉ាឡៃ មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិ ទីប្រឹក្សាកូរ៉េ ប្រធានក្រុមប្រឹក្សាឃុំបឹងបេង និងឃុំម៉ាឡៃ ព្រមទាំងថ្នាក់ដឹកនាំភូមិគោលដៅ សរុបចំនួន ៣៦នាក់។
សូមបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យ គឺជាខេត្តទី ២ ហើយ ដែលត្រូវបានធ្វើពិធីផ្សព្វផ្សាយ និងបើកដំណើរការអនុវត្តគម្រោងខាងលើ បន្ទាប់ពីខេត្តប៉ៃលិន ជាខេត្តស្ថិតនៅភាគពាយ័ព្យធ្លាប់ទទួលរងនូវការបំផ្លិចបំផ្លាញដោយសារគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាម៕