![ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង 9 photo 2024 07 17 16 21 07](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_16-21-07-150x150.jpg)
ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”
- ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង "ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ" 2 photo 2023 08 28 17 46 12](https://www.mrd.gov.kh/wp-content/uploads/2023/08/photo_2023-08-28_17-46-12-1000x666.jpg)
ខេត្តប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ។ នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី ទីប្រឹក្សាកូរ៉េ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន លោកអភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិគោលដៅ សរុបចំនួន៣៣នាក់។
គម្រោងនេះមានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖
ទី១. កែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ
ទី២. បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ
ទី៣. ពង្រឹងអភិបាលកិច្ចនៅសហគមន៍ជនបទ ។
សូមបញ្ជាក់ថា៖ គម្រោងកសាងសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ត្រូវអនុវត្តក្នុងខេត្តគោលដៅចំនួន ៣ ស្ថិតនៅភាគពាយ័ព្យ ជាប់តំបន់ព្រំដែននៃកម្ពុជា គឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិកា ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕