ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លទ្ធផលការងារស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ និងផ្លូវបេតុង ចំនួន ០១ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ

ចែលរំលែក

ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាង ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លទ្ធផលការងារស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ និងផ្លូវបេតុង ចំនួន ០១ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលមានចំនួន ៣គម្រោងដូចខាងក្រោមនេះ ៖

គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន០១ខ្សែប្រវែង ៣ ៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវ សងខាងក្រាលដីល្បាយក្រួស មានទទឹងម្ខាងៗ ប្រវែង ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់ លូមូលមុខមួយ ចំនួន០១ កន្លែង ស្ថិតនៅភូមិក្រឡាញធំ ភូមិគកធំ ឃុំព្រៃក្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

គម្រោងទី២៖ ការងារកែលម្អផ្លូវក្រាលបេតុងចំនួន០១ខ្សែមាន ២កំណាត់ ប្រវែងសរុប ៩៦០ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ (កំណាត់ទី១ ប្រវែង៣៤០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងកំណាត់ទី២ មានប្រវែង ៦២០ម៉ែត្រ ទទឹង៥ម៉ែត្រ ) និងសាងសង់លូមូលមុខមួយ ចំនួន០៣កន្លែង ស្ថិតនៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រវែង ។

គម្រោងទី៣៖ ការងារស្ថារឡើងវិញផ្លូវក្រាលបេតុងចំនួន០១ខ្សែ ប្រវែង ១ ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិក្តុលកណ្តាល និងភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

គម្រោងទាំង ៣ខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ