
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
២ ថ្ងៃមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ព្រមទាំងចែកអំណោយរួមមានថវិកានិងសម្ភារៈប្រើប្រាស់មួយចំនួន ជូនលោកយាយ កង មុយ អាយុ ៨០ឆ្នាំ និងលោកយាយ យឹម សុខុម អាយុ ៧១ឆ្នាំ ជាចាស់ជរាទីទ័លក្រ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យផ្ទាល់។