ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួង អមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល កងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ៥ ខេត្តបាត់ដំបង
- ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣ ម៉ោង ១០:២២ ព្រឹក
- សកម្មភាពក្រសួង
នាព្រឹកថ្ងៃពុធ ០៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី រួមមាន៖ អង្ករ ចំនួន ៣ តោន ប្រេងឆា ចំនួន ១៥០ លីត្រ ស្ករស ចំនួន ២០០ គ.ក្រ ទឹកស៊ីអ៉ីវ ចំនួន ៥០ យួរ ទឹកត្រី ចំនួន ៥០ យួរ ទឹកសុទ្ធ ចំនួន ៥០ កេស មី ចំនួន ១០០ កេស នំអន្សម ចំនួន ៥០០ នំ ថវិកាសរុបចំនួន ២៤ លានរៀលក្នុងនោះ ថវិកាក្រសួងចំនួន ២០ លានរៀល និងថវិការបស់មន្ទីរទាំងបួន ចំនួន ៤លានរៀល ទៅប្រគល់ជូន ឯកឧត្ដម ឧត្តមសេនីត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ៥ មានទីតាំងស្ថិតនៅភូមិសេកសក ឃុំផ្លូវមាន ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង សម្រាប់ចែកជូន នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុ-ថៃ ។