ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការរៀបចំគោលការណ៍ណែនាំ ប្រតិបត្តិការ និងការអភិវឌ្ឍផែនការហិរញ្ញប្បទានសាធារណៈជាតិ សម្រាប់វិស័យផ្គត់ផ្គង់ទឹកជនបទ

ចែលរំលែក

នាព្រឹកថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការរៀបចំគោលការណ៍ណែនាំ ប្រតិបត្តិការ និងការអភិវឌ្ឍផែនការហិរញ្ញប្បទានសាធារណៈជាតិ សម្រាប់វិស័យផ្គត់ផ្គង់ទឹកជនបទ ។

សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តមប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនង សាធារណៈ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តមប្រធាននាយកដ្ឋានផ្គត់ ផ្គង់ទឹកស្អាត លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ឯកឧត្តមអភិបាលរងខេត្តទាំង៦ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរពាក់ព័ន្ធទាំង៦ លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុង តំណាងអង្គការ UNICEF ក្រុមហ៊ុន CRISIL Limited និងមន្រ្តីជំនាញ ក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ