![ឯកឧត្តម ជា ស៊្រុន អញ្ជើញដឹកនាំគណៈកម្មការអន្តរចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ឋផលការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ១០ ៥០០ម ទទឹង ៦ម នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី 8 photo 2024 07 17 13 47 49 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_13-47-49-2-150x150.jpg)
ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាវាគ្មិនក្នុងអង្គសិក្ខាសាលាវាយតម្លៃលទ្ធផលភាពជាដៃគូសហប្រតិបត្តិការជាមួយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)
- ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ ម៉ោង ៥:១១ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាវាគ្មិនក្នុងអង្គសិក្ខាសាលាវាយតម្លៃលទ្ធផលភាពជាដៃគូសហប្រតិបត្តិការជាមួយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) 2 photo 2023 03 10 17 09 29](https://www.mrd.gov.kh/wp-content/uploads/2023/03/photo_2023-03-10_17-09-29-1000x563.jpg)
នាព្រឹកថ្ងៃ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាវាគ្មិន ក្នុងអង្គសិក្ខាសាលាវាយតម្លៃលទ្ធផលភាពជាដៃគូសហប្រតិបត្តិការជាមួយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ដើម្បីឆ្លុះបញ្ជាំងពីលទ្ធផល និងបទពិសោធន៍ការងារ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចប្បន្ន និងការកំណត់ទិសដៅជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ រួមជាមួយធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារ Hyatt Regency Phnom Penh។